ការចុះ MOU ថ្មីជាមួយនិយតករទូរគមនាគមន៍កម្ពុជា (TRC) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយការឆបោកតាមទូរស័ព្ទ
កិច្ចសហប្រតិបត្តិការអន្តរជាតិមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការទទួលបាននូវប្រសិទ្ធភាពនៃការដោះស្រាយបញ្ហាទាក់ទងនឹងការបោកប្រាស់ដែលភាគច្រើនកើតឡើងឆ្លងព្រំដែន។ ក្រុមការងារយើងមានមោទនភាពក្នុងការប្រកាសអំពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ និយ័តករទូរគមនាគមន៍កម្ពុជា (TRC) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយការបោកប្រាស់តាមទូរសព្ទនៅទូទាំងតំបន់។
ហេតុអ្វីបានជាការចុះអនុស្សរណៈនេះមានសារៈសំខាន់ ?
● កិច្ចសហប្រតិបត្តិការក្នុងតំបន់: TRC គឺជាដៃគូដ៏សំខាន់ក្នុងការកាត់បន្ថយសកម្មភាពដែលទាក់ទងនឹងការបោកប្រាស់នៅអាស៊ីអាគ្នេយ៍។
● ការផ្លាស់ប្តូរចំណេះដឹង: អាជ្ញាធរទាំងពីរនឹងបង្កើនការផ្លាស់ប្តូរជំនាញបច្ចេកទេស និងការយល់ដឹងអំពីនិន្នាការចរាចរណ៍នៃការបោកប្រាស់។
● ការចែករំលែកទិន្នន័យ: ជួយសម្របសម្រួលដល់ការកំណត់អត្តសញ្ញាណប្រតិបត្តិករទូរគមនាគមន៍ ដែលរួមចំណែកដល់ការបោកប្រាស់តាមរយៈការហៅទូរសព្ទ។ ការសម្របសម្រួលនេះនឹងជួយឲ្យមាន ការចាត់វិធានការបានលឿនជាងមុន និងពង្រឹងវិធានការបង្ការការបោកប្រាស់។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាថ្មីនេះគឺជាជំហានដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមទូរស័ព្ទ ដែលផ្តោតលើការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ដើម្បីបង្កើតគំនិតផ្តួចផ្តើមដ៍រឹងមាំក្នុងការប្រឆាំងនឹងការបោកប្រាស់។
ស្វែងយល់បន្ថែមពីរបៀបដែលក្រុមការងារយើងការពារអ្នកទាំងអស់គ្នាពីការបោកប្រាស់តាមរយៈតំណ៖ https://lnkd.in/gN-fxGV4
