ថ្នាក់ដឹកនាំ
និយតករទូរគមនាគមន៍កម្ពុជា ដឹកនាំដោយឯកឧត្ដម ថោង ចិន្តា និងមានឯកឧត្ដមសមាជិក និងប្រធាននាយកដ្ឋានដូចខាងក្រោម៖
ឯកឧត្ដមប្រធាន


ឯកឧត្តម ថោង ចិន្តា មានបទពិសោធន៍ការងារជាង២០ឆ្នាំនៅក្នុងវិស័យសាធារណៈ។ បន្ទាប់ពីបានបម្រើការងារនៅក្នុងរដ្ឋបាលថ្នាក់ជាតិ ឯកឧត្តមលោកត្រូវបានតែងតាំងជាប្រធាននិយ័តករទូរគមនាគមន៍កម្ពុជានៅខែ វិច្ឆិកា ឆ្នាំ២០២០។
មុនពេលចូលបម្រើការងារនៅនិយ័តករទូរគនាគមន៍កម្ពុជា ឯកឧត្តមប្រធាន ថោង ចិន្តាបានកាន់តំណែងជាច្រើនដែលរួមមានដូចជា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទីប្រឹក្សាទីស្តីការគណៈរដ្ឋមន្រ្តី និងទីប្រឹក្សាផ្នែកច្បាប់របស់ប្រធានគណៈកម្មាធិការអាណត្តិ ទីបី នៃរដ្ឋសភាជាតិនិងអនុប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលជាស្ថាប័នដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលផ្តល់ការប្រឡងចូលតុលាការជាតិដោយយុត្តិធម៌ និងតម្លាភាព។
ក្នុងនាមជាថ្នាក់ដឹកនាំអង្គភាពវិស័យសាធារណៈ ឯកឧត្តមប្រធាន ថោង ចិន្តា បានបង្កើតនូវវប្បធម៌ការងារដែលពោរពេញដោយសាមគ្គីភាព និងភាពសុខដុមរមនា ភ្ជាប់ជាមួយនឹងគុណតម្លៃស្នូលប្រកបដោយសុចរិតភាពខ្ពស់។ បទពិសោធន៍ការងាររបស់ឯកឧត្តមប្រធាននៅក្នុងវិស័យសាធារណៈគឺជាមូលដ្ឋានគ្រឹះដ៍រឹងមាំដែលជម្រុញឲ្យឯកឧត្តមលោកមានចក្ចុវិស័យក្នុងការដឹកនាំនិយ័តករទូរគមនាគមន៍កម្ពុជាឲ្យក្លាយទៅជានិយ័តករដែលមានការទទួលស្គាល់ជាលំដាប់ថ្នាក់អន្តរជាតិ និងជានិយ័តករដែលសិក្សាស្វែងរកដំណោះស្រាយសម្រាប់បញ្ហា ឬបញ្ហាប្រឈមនៅក្នុងប្រទេស ដើម្បីធានាបាននូវអភិបាលកិច្ចត្រឹមត្រូវ និងតម្លាភាពក្នុងការគ្រប់គ្រង និងប្រតិបត្តិការក្នុងវិស័យទូរគមនាគមន៍។
ឯកឧត្តមប្រធាន ថោង ចិន្តា បានបញ្ចប់បរិញ្ញាបត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យន័រតុននិងអក្សរសាស្រ្តភាសាអង់គ្លេសពីវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅប្រទេសកម្ពុជា។
ឯកឧត្ដមសមាជិក
-
កំពុងរៀបចំ
-
កំពុងរៀបចំ
-
កំពុងរៀបចំ
-
កំពុងរៀបចំ
-
កំពុងរៀបចំ
ប្រធាននាយកដ្ឋាន
-
កំពុងរៀបចំ
-
កំពុងរៀបចំ
-
កំពុងរៀបចំ
-
កំពុងរៀបចំ
-
កំពុងរៀបចំ
-
កំពុងរៀបចំ
- Chairman
- Commissioner
- Director